ចម្លាក់​ដាយ​ណូ​ស័រ​នៅ​​អង្គរ

នៅក្នុង​ចំណោម​រូបចម្លាក់​សត្វ​អច្ឆរិយ  ឬ​សត្វ​ចម្លែក ​ប្រកបដោយ​បារមីតេ​ជៈ គួរ​ឱ្យ​​គោរព​កោតខ្លាច​ ដែល​ខ្មែរ​សម័យ​អង្គរ​បាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​​ក្នុង​តំបន់​អង្គរ ខេត្តសៀមរាប យើង​សង្កេតឃើញ​មាន​សត្វ២ប្រភេទ មាន​រូបរាង​ដូច​ថនិកសត្វ​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ (​មុន គ​.​ស.​) ដែលគេហៅថាដាយ​ណូ​ស័រ ។​  ចម្លាក់សត្វចម្លែក ទាំងនោះមាននៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ។
​           លោក​សាស្ត្រ​ចារ្យ​បណ្ឌិត មីសែល ត្រាណេ​បាន​ឱ្យ​ដឹង​ថា​ពពួក​សត្វ​ទាំងនោះ​ភាគច្រើន ​គឺ​ជា​​ប្រភេទ​​សត្វ​​ដែល​​មាន​​រាង​​ធំ​​សម្បើម​អស្ចារ្យ តែ​អ្វី​ដែល​គួរ​ឱ្យ​អនិច្ចា​នោះគឺ​ពួកវា បាន​រលត់​បាត់ផុត​ពូជ​អស់​ទៅហើយ ​កាលពី៦០ ទៅ៦៥លាន​ឆ្នាំមុន គ​.​ស. ​ដោយ សារ​ភ្លើង​ឆេះ​កាល ​ដែល​អ្នកវិទ្យាសាស្ត្រ​គេ​ហៅថា Big Bang ហើយ​ក្រោយមក​ក៏​បាន​ឱ្យ​​កំណើត​ទៅ​សត្វ​មួយចំនួន​ខ្នាតតូចៗ ដូច​ជា​សត្វ​បង្គួយ ថ្លែន ត្រ​កួត ក្រពើ អន្សង​…​ជាដើម ៘​
​           លោកបន្តទៀតថា អ្វីដែលគួរឱ្យ​ចាប់អារម្មណ៍គឺ វិចិត្រករខ្មែរយើងកាលពី៨៥០ឆ្នាំមុន មិនបានឃើញឬ​ជួបប្រទះ ស្គាល់​​សត្វ​យក្ស​ទាំងនោះ​ដោយ​ផ្ទាល់​ទេ  ក៏​ប៉ុន្តែ​បាន​ឆ្លាក់​​តាម​ការស្រមើស្រមៃ​យ៉ាង​ប្រាកដ ដោយហេតុ​ថា​ចមា្លក់​ទាំងនោះ​ មិន​មាន​ពេញ​ល​ក្ខ​ណៈ​ដូច​គ្រោងឆ្អឹង​សត្វ​ដា​ណូ​ស័​រពិតៗ ដែល​គេ​បាន​រកឃើញ​នៅលើ​ពិភពលោក​យើង​នេះ ហើយ​ដែល​បាន​ក្លាយទៅជា​ថ្ម​ភូ​ស៊ី​ល (FOSSILE) នោះឡើយ ។​

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment